សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃនេះ ពូមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត ដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅក្នុងស្រុកអង្គស្នួល។ ម្សិលមិញអ្នកនិយាយ គឺដដែលទេ ប៉ុន្តែ អ្នកដែលចូលរួមស្តាប់ថ្ងៃនេះ គឺជាមនុស្សផ្សេង។ ថ្ងៃម្សិលមិញ ២ ម៉ឺន ៧ ពាន់នាក់ជាង ហើយថ្ងៃនេះក៏ ២ ម៉ឺន ៧ ពាន់នាក់ ផ្សេងទៀតដែរ។ កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំតាំងពីខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ រហូតមកដល់ពេលនេះ អាចចាត់ទុកថាជាដំណាក់កាលទី ១។ នៅក្នុងដំណាក់កាលទី ១ នេះ បានធ្វើឱ្យពូបានជួបជាមួយកម្មករ/ការិនីប្រមាណជា ៦៨ ម៉ឺននាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏សមល្មម ជាមួយនឹងការងារដ៏មមាញឹកក្នុងការដឹកនាំប្រទេសជាតិរបស់ពូ។ ប៉ុន្តែ មិនទាន់អស់ចំនួនទេ នៅក្នុងខេត្តកណ្តាលនេះទើបនឹងបាន ៥ ដង។ លើកទី ១ ដូចជានៅខ្សាច់កណ្តាល។ លើកទី ២ តាខ្មៅ។ លើកទី … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល